Powered by Blogger.
RSS

ស្រវឹងស្រា មិនហ៊ានជិះម៉ូតូ ហៅមិត្តភក្តិមកឌុប បែរជាឌុបយក ទៅចូលរថយន្ត

ភ្នំពេញ មន្ត្រីយោធាម្នាក់បន្ទាប់ពីស៊ីផឹកស្រវឹងជោក ហើយនោះ មិនហ៊ានជិះម៉ូតូវិលត្រឡប់ទៅផ្ទះវិញទេ ខ្លាច គ្រោះថ្នាក់ ក៏បានទូរស័ព្ទហៅមិត្តភក្តិឲ្យមកឌុបខ្លួនទៅផ្ទះ ប៉ុន្តែបែរជាមិត្តិភក្តិ ឌុបទៅចូលរថយន្តទាំងកំរោលធ្វើឲ្យ រងរបួសធ្ងន់ស្រាលទាំងពីរនាក់ កាលពីម៉ោង៨ និង៥០នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវសហព័ន្ធរុស្ស៊ីមុខព្រលានយន្តហោះ ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរី ឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1J-5561 បើកបរដោយឈ្មោះ ជ័យ វាសនា ភេទប្រុស អាយុ ២១ ឆ្នាំ មានមុខរបរជាមន្ត្រីយោធា និងអ្នករួមដំណើរពីក្រោយឈ្មោះ អ៊ុំ សុខកេវ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរជា មន្ត្រីយោធារស់នៅភូមិចំបក ឃុំព្រៃខ្លា ស្រុកគីរីវង ខេត្តតាកែវក្នុងទិសដៅពីលិចទៅកើត។
លុះឌុបគ្នាដល់កន្លែងកើតហេតុ ក៏មានរថយន្តកូរ៉េមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2K-4108 បត់ឆ្លងផ្លូវធ្វើអ្នកបើកបរចាប់ប្រាំងមិនទាន់ ក៏ជ្រុលទៅបុកយ៉ាងពេញទំហឹងបណ្តាលឲ្យរងរបួសទាំងពីរ នាក់។ ទោះជាយ៉ាង ជនរងគ្រោះទាំងពីរ ត្រូវបានក្រុមរថយន្តសង្គ្រោះ នៃកងពលតូចលេខ៧០ ដឹកយកទៅកាន់ មន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយសង្រ្គោះ៕
Photo by DAP-NEWS
Sunday, 30 June 2013 09:11 ដោយៈ ដើមអម្ពិល (DAP)-ID: 009 Photo by DAP-NEWS

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

យុវជន២២ឆ្នាំ រំលោភស្រ្តីវ័យ ៥០ឆ្នាំ បានសម្រេចម្តង នាងប្តឹងឲ្យ នគរបាល ឃាត់ខ្លួន


ភ្នំពេញៈ យុវជនជាកម្មករសំណង់ម្នាក់ ត្រូវបានស្រ្តីរងគ្រោះប្តឹង ឲ្យនគរបាលឃាត់ខ្លួន ដោចោទប្រកាន់ថា បានរំលោភសេពសន្ថវៈ ទៅលើរូបគាត់ បានសម្រេចម្តង នៅក្នុងបន្ទប់ទឹកការដ្ឋានសំណង់ ហើយមិនតែប៉ុណ្ណោះ ថែមទាំងបានចោទប្រកាន់ អ្នកផឹកស៊ីមួយចំនួនទៀតថា សមគំនិតជាមួយ ជនជាប់ចោទ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨និង៤០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតនៅក្នុងការដ្ឋានសំណង់ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ណាង តឹង ភេទប្រុស អាយុ ២២ឆ្នាំ មានមុខរបរ ជាកម្មករសំណង់ ស្នាក់នៅក្នុងភូមិចែង ម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ចំណែកឯជនរងគ្រោះមាន ឈ្មោះ ជ.ស.ណ ភេទស្រី អាយុ ៥០ឆ្នាំ ជាមេផ្ទះ រស់នៅក្នុងភូមិ សង្កាត់ កើតហេតុខាងលើ ។
បើយោងតាមការបំភ្លឺ របស់ស្រ្តីរងគ្រោះ ប្រាប់នគរបាលវិញ បានឲ្យដឹងថា មុនពេលកើតហេតុ ស្រ្តីរងគ្រោះបានមកទិញម្ហូប ម្តុំការដ្ឋានសំណង់ខាង លើ ពេលដែលទិញរួចហើយ ក៏ឈរនិយាយលេង ជាមួយបងស្រី របស់ជនរងគ្រោះ ដោយសារតែស្គាល់គ្នា យូរមកហើយ ក្រោយមកក៏បានទូរស័ព្ទ ហៅកូនមកយកម្ហូប យកទៅស្លហូប ពីព្រោះរូបគាត់ជាប់រវល់ និយាយលេងជាមួយអ្នកស្គាល់គ្នា ក្រោយពីកូនយកម្ហូបទៅបាត់ ហើយនោះ ក៏បាននាំ គ្នាផឹកស៊ីនៅក្នុងការដ្ឋាននោះ ដោយបានចូលទៅផឹកស៊ី វង់ជាមួយគេ រួមនឹងជនសង្ស័យ បងស្រីជនសង្ស័យ និងមនុស្សប្រុសស្រី ២នាក់ ផ្សេងទៀត លុះផឹកស្រាស អស់១លីត្រ ជនរងគ្រោះ ក៏បានចូលទៅនោម នៅក្នុងបន្ទប់ទឹកការដ្ឋានសំណង់នោះ ខណៈកំពុងតែនោម ស្រាប់តែជនសង្ស័យដើរពី ក្រោយ ចូលទៅច្របាច់កជនរងគ្រោះ រួចខាំមាត់ជាប់ ដៃលូករាវស្រាតសំពត់ ធ្វើសកម្មភាព រហូតបានសម្រេច នៅក្នុងពេលនោះតែម្តងទៅ ។
ជនរងគ្រោះបានបន្តថា បន្ទាប់ពីជនសង្ស័យ ធ្វើសកម្មភាពរួចរាល់ហើយនោះ គេបានដើរចេញមកខាងក្រៅ ត្រូវជនរងគ្រោះចាប់ជើងជាប់ ហើយបាន ទាញទូរស័ព្ទទៅកូន ឲ្យមកជួយភ្លាមៗ កូនរបស់ជនរងគ្រោះទៅដល់ភ្លាម ក៏ឃាត់ខ្លួនជនសង្ស័យ រួចហើយប្រគល់ ទៅឲ្យនគរបាលមូលដ្ឋាន ចាត់ ការទៅតាមផ្លូវច្បាប់។
ប្រភពពីជនរងសង្ស័យវិញ បានឲ្យដឹងថា រូបគេមិនបានធ្វើអ្វីជនរងគ្រោះនោះទេ ដោយសារតែឃើញជនរងគ្រោះស្រវឹង ហើយចេញពីបន្ទប់ទឹកដួល ទើបរូបគេជួយគ្រាជនរងគ្រោះ ប៉ុន្តែដូចជាធ្វើគុណបានទោស បន្ទាប់ពីរូបគេ ជួយគ្រាជនរងគ្រោះងើបមក បែរចាប់គេជាប់ ហើយទូរស័ព្ទហៅកូន របស់គាត់មក ដោយនិយាយប្រាប់កូនគាត់ថា រូបគេចាប់រំលោកគាត់ ជនសង្ស័យបញ្ជាក់ថា គេចាត់ទុកជនរងគ្រោះ ដូចជាម្តាយគេអីចឹង ហើយ ចំពោះពាក្យចោទប្រកាន់ថា រូបគេរំលោភបានសម្រេចម្តង នោះគ្មានទេ៕
Sunday, 30 June 2013 09:29 ដោយៈ LookingTODAY-Posted ID-017

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

បៀលប្រាយ​ ឡើង​ លេខ​៤​ ធ្វើ​ឲ្យ​​ណាហ្គាខប​ ឈឺ​​ក្បាល​ព្រោះ​ធ្លាក់​លេខ​ទៅ​លេខ៥ Trackback


ក្ដី​សង្ឃឹម​៧០%​​ក្នុង​តំណែង​ទៅ​លេង​ Play-off ​​របស់​លោក​ លឹម​ នួន​ គ្រូ​បង្វឹក​ក្រុម​ណាហ្គាខប អាច​នឹង​ខក​ចិត្ត​បើ​សិន​ក្រុម​មិន​អាច​ឈ្នះ​ ប៉ូលិស​ នៅ​រសៀល​នេះ។ ​និយាយ​​ឲ្យ​ ចំ​ទៅ​​​​ ក្រុម​ជើង​ឯក​ពាន​រង្វាន់​សម្ដេច​ ហ៊ុន សែន​ ឆ្នាំ​២០១៣​ នេះ​ត្រូវ​តែ​ភ័យ​ ព្រោះ​ បៀលប្រាយ​ ​ឡើង​​មក​កាន់​កាប់​តំណែង​​លេខ​៤​​ហើយ​​ បន្ទាប់​ពី​លត់​ ព្រឹទ្ធសភា​ ​៥-០ ម្សិលមិញ។ ​បើ​ ណាហ្គាខប​ មិន​ឈ្នះ​ គឺ​កាន់​តែ​យ៉ាប់​ហើយ​ ព្រោះ​​ការ​ប្រកួត​បិទ​គូទ​បញ្ចប់​​​ជុំ​ទី២​ ​ប៉ះ​​ ​ក្រុម​ការពារ​តំណែង​ជើង​ឯក​ ចម្ការកៅស៊ូ​បឹងកេត។ ​ជា​មួយ​គ្នា​នេះ​ ​គីរីវង់សុខសែនជ័យ​​ ក៏​កំពុង​ប្រដេញ​ពិន្ទុ​ដូច​គ្នា​ ខណៈ​ដែល​ ដែល​ ​បឹងកេត ​និង​ ​ភ្នំពេញក្រោន​ ​សោយ​សុខ​ ជួន​ពេល​​ ស្វាយរៀង​ ​ទំនង​មិន​ធ្លាក់​ចេញ​ពី​​​Top 4 ឡើយ​ព្រោះ​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ បើ​ទោះ​ពិន្ទុ​៣០ ​ដូច​គ្នា​​ក៏​ដោយ។
ម៉ោង​ ២ រសៀល​ ​ថ្ងៃ​អាទិត្យ​ទី​ ៣០​ មិថុនា​ គីរីវង់សុខសែន​ជ័យ​ ជួប​ ការពារជាតិ​ ​​ហើយ​ ​ ណាហ្គាខប​ ជួប​​ ប៉ូលិស​ វេលា​ម៉ោង​ ៤​ រសៀល​ នៅ​ពហុកីឡដ្ឋានជាតិ។
លទ្ធផល​ម្សិលមិញ
បៀលប្រាយយូណាយធីត​ ៥-០​ ព្រឹទ្ធសភា
ចម្ការ​កៅស៊ូបឹងកេត ២-០​ ​ស្វាយរៀង
អាស៊ីអឺរ៉ុប​ ​០ –  ៣ ភ្នំពេញក្រោន
ខាង​ក្រោម​ជា​តារាង​ពិន្ទុ​បន្ទាប់​ពី​ប្រកួត​​ចប់​ម្សិលមិញ

អត្ថបទ៖​ ឆន ទិត្យ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ជឿ​ទេ​ថា​ បុរស​ម្នាក់​រស់​នៅ​ដោយ​គ្មាន​អាហារ​រយៈ​ពេល​៥ឆ្នាំ Trackback


បុរស​ស្រីលង្កា ​ម្នាក់​បាន​រៀប​រាប់​ថា​ លោក​មិន​បាន​ញ៉ាំ​អាហារ​អស់​ជាង​៥​ឆ្នាំ​មក​ហើយ​ ដោយ​មិន​មាន​បញ្ហា​អ្វី​នោះ​ឡើយ​។ លោក​Kirby de Lanerolle​ បាន​ចិញ្ចឹម​ជីវិត​របស់​លោក​ដោយ​ស្រូប​កម្ដៅ​ថ្ងៃ​និង​ខ្យល់​តែ​ប៉ុណ្ណោះ​។
បុរស ​ស្រីលង្កា​រូប​នេះ​បាន​ចូល​រួម​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​របស់​ សហរដ្ឋអាមេរិក​ដើម្បី​បញ្ជាក់​ថា​លោក​នៅ​មាន​សុខភាព​មាំ​មួន​នៅ​ឡើយ​។​ ការ​ស្រូប​កម្តៅ​និង​ខ្យល់​បែប​នេះ​ ធ្វើ​ឲ្យ​លោក​មាន​សុខភាព​ល្អ​និង​មាន​ជីវិត​អមតៈ​។ នេះ​វា​ហាក់​ដូច​ជា​ផ្ទុយ​ពី​ជំនឿ​ទូទៅ​ដែល​ថា​មនុស្ស​យើង​អាច​រស់​ដោយ​គ្មាន​ទឹក​បាន​ពី​២​ទៅ​៣​ថ្ងៃ​ និង​ពី​៣០​ទៅ​៤០​ថ្ងៃ​ដោយ​គ្មាន​អាហារ​។​
ក្នុង ​ពេល​ផ្តល់​បទសម្ភាសន៍​​ លោក​បាន​ឲ្យ​ដឹង​ថា​ លោក​ធ្លាប់​បាន​ញ៉ាំ​អាហារ​ដូច​មនុស្ស​ធម្មតា​ដែរ​ តែ​ជាតិ​កាឡូរី​ដែល​ផ្តល់​ឲ្យ​ដោយ​អាហារ​ដែល​លោក​ញ៉ាំ​កាល​ពី​១០​ខែ​មុន​ មិន​បាន​ជួយ​អ្វី​ដល់​លោក​សោះ​​ ហើយ​បែរ​ជា​ធ្វើ​ឲ្យ​លោក​ធ្លាក់​ខ្លួន​ឈឺ​ទៅ​វិញ​។
ចុះ​អ្នក​មាន​យោបល់​យ៉ាង​ណា​ចំពោះ​ វិធី​តម​អាហារ​របស់​បុរស​ម្នាក់​នេះ​?
ប្រែ​សម្រួល​៖ សរ​ សុគន្ធី
ប្រភព​៖ huffingtonpost, thesun

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

គ្រោះ​ថ្នាក់​ចរាចរណ៍​នា​ថ្ងៃ​ទី២៩ ខែ​មិថុនា​ ឆ្នាំ​២០១៣ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៤​នាក់ និង​រង​របួស​ធ្ងន់​ស្រាល​ ១២​នាក់ ​

រាជធានី​ភ្នំពេញ៖ នា​ថ្ងៃ​ទី២៩ ខែ​មិថុនា ឆ្នាំ​២០១៣ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស ៩​លើក (យប់​ ៥​លើក), បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៤​នាក់, ​របួស​ធ្ងន់ ៩​នាក់ (ស្រី ៣​នាក់), របួស​ស្រាល ៣​នាក់ (ប្រុស) នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​នាយក​ដ្ឋាន​សណ្ឋាប់​ធ្នាប់ នៃ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ ។
ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង ៩​លើក បាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប ១១​គ្រឿង ក្នុង​នោះ​ម៉ូតូ ១០​គ្រឿង, ​រថយន្ត​ធុន​តូច ១​គ្រឿង និង​អ្នក​ថ្មើរ​ជើង ម្នាក់ ។ ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ទៀត​ថា​ មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់ គឺ​បណ្តាល​មក​ពី​​អ្នក​បើក​បរ​ល្មើស​ល្បឿន​កំណត់ ៣​លើក, មិន​គោរព​ភ្លើង​សញ្ញា ១​លើក, ប្រជែង​គ្រោះ​ថ្នាក់ ២​លើក, ស្រវឹង ២​លើក, មនុស្ស​ដើរ​ឆ្លង​ផ្លូវ ១​លើក, ក្នុង​នោះ​គ្រោះ​ថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិភាព ៨​នាក់ (យប់ ៦​នាក់) ។
ចំពោះ​រថយន្ត​ដែល​ទទួល​រង​ការ​ផាក​ពិន័យ​នៅ​អង្គភាព នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៣​នេះ មាន​ចំនួន​ ៤០​គ្រឿង គឺ​រថយន្ត​ទេស​ចរណ៍ ១​គ្រឿង, រថយន្ត​ដឹក​អ្នក​ដំណើរ​ធុន​តូច ៣​គ្រឿង និង​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ ៣៦​គ្រឿង ។
រថយន្ត​ទាំងអស់​ខាង​លើ​ បាន​បង់​ប្រាក់​ពិន័យ​រួច​រាល់ នៅ​ស្នងការ​ដ្ឋាន​នគរបាល​ ខេត្ត​/​រាជធានី ៦​គ្រឿង, ​ស្នងការ​ដ្ឋាន​នគរបាល​ ស្រុក​/​ខណ្ឌ ១​គ្រឿង និង​នៅ​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់ ៣៣​គ្រឿង ៕

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

អាល្លឺម៉ង់​បង្កើត Robot ស្វា​ធ្វើ​ចលនា​យ៉ាង​ប៉ិន​ប្រសប់ (វីដេអូ) Trackback


អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​មក​ពី​មជ្ឈមណ្ឌល DFKI ប្រទេស​អាល្លឺម៉ង់​បាន​បង្កើត robot ស្វា​យ៉ាង​ប៉ិនប្រសប់​ដោយ​មិន​គ្រាន់​តែ​អាច​ដើរ​ជើង​បួន​បាន​
នោះ​ទេ តែ​ថែម​ទាំង​ចេះ​ទប់​លំនឹង​​​ទៀត​ផង។
ក្រុម ​អ្នក​ស្រាវជ្រាវ​បាន​ពន្យល់​ដូច្នេះ​ថា ៖ “គោល​បំណង​ដែល​បង្កើត​គម្រោង iStruck នេះ​ឡើង​​​គឺដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ robot ឱ្យ​មាន​សមត្ថភាព​ការ​គិត ក៏​ដូច​ជា​កត្តា​ជីវសាស្ត្រ​ដូច​ជា​ភាវៈ​រស់ ដើម្បី​យក​ទៅ​ប្រើ​នៅ​លើ​ប្រព័ន្ធ robot​ និង​​លម្អ​​អត្តចរិត និង​ចលនា​រំកិល​ឱ្យ​បាន​កាន់​តែ​​ប្រសើរ​ឡើង”។ ដើម្បី​អាច​សម្រេច​បាន​គោលដៅចង់​បាន តម្រូវ​ឱ្យ​ក្រុម​អ្នក​បង្កើត កែលំអ​ច្រើន​ទៅ​លើ សញ្ញាណ​ដឹង​របស់ robot សម្រប​​នឹង​មជ្ឈដ្ឋាន ហើយ​ក៏​ត្រូវ​កំណត់​លក្ខខ័ណ្ឌ​ចាំបាច់​ផង​ដែរ។
ទោះ​ជា​យ៉ាង​ណា ក្រុម​អ្នក​ស្រាវជ្រាវ​ពុំ​បាន​បញ្ជាក់​លំអិត​ថា​នឹង​យក​សមិទ្ធផល​នេះ​ទៅ​ កែលំអ​បន្ថែម ​យ៉ាង​ណា​ទៀត​នោះ​ទេ។ ចង់​ដឹង​សមត្ថភាព robot ស្វា​ខាង​លើ​អស្ចារ្យ​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ល្បី​ថា Google សំងំ​បង្កើត Device ថ្មីៗ​​ ​មាន​ទាំង Game Console ទៀត Trackback


របាយការណ៍​ថ្ងៃ​នេះ ​បាន​ឱ្យ​ដឹង​ថា Google មាន​គម្រោង​​ចេញ​ផលិតផល​ថ្មីៗ​​ដូច​ជា Nexus Q, SmartWach ដែល​ក្នុង​នោះ​​ឮ​ថា Google ក៏​នឹង ផលិតផល​ Game Console ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ទៀត​ផង។
Microsoft Xbox One                                                  Sony PlayStation 4
រូប​គម្រូ SmartWach របស់ Google
Nexus Q ចេញ​ដំបូង

Game Console ឬ​ឧបករណ៍​ហ្គេម​កន្លង​ទៅ​ ឃើញ​មាន​ក្រុមហ៊ុន​ហ្គេម​មួយ​ចំនួន​ដែល​គេ​ផលិត​ដូច​ជា Nintendo, Microsoft និង​ក្រុមហ៊ុន​ជប៉ុន Sony ជា​ដើម។ នៅ​ពេល​នេះ​មាន​លេច​ឮ​ដំណឹង​មក​ថា Google ត្រៀម​ខ្លួន​ នឹង​ចូល​ប្រលូក​លើ​ឧបករណ៍​កម្សាន្ត​ហ្គេម​ប្រភេទ​នេះ​។ ក៏​អាច​និយាយ​បាន​ថា Google ប្រហែល​នឹង​ចេញ​មែន ព្រោះ​បើ​មើល​លើ​ទីផ្សារ​អ្នក​ប្រើប្រាស់​សព្វ​ថ្ងៃ​ឃើញ​មាន​មិន​ត្រឹម​តែ Smart device ដែល​ជា​តម្រូវ​ការ​ខ្លាំង​នោះ​ទេ តែ​ក៏​មាន​ឧបករណ៍​ហ្គេម​កម្សាន្ត​ដែរ។
ព្រឹត្តិបត្រ​សារព័ត៌មាន Wall Street Journal បាន​លើក​ឡើង​ថា ប្រភព​មិន​ច្បាស់​ការណ៍​អះអាង​ដូច​គ្នា​ថា​ Google មាន​គម្រោង​ចេញ​ឧបករណ៍ media-streaminig គឺ Nexus Q ជំនាន់​ទី២ ដែល​បាន​ចេញ​លក់​រួចមក​ហើយ​កាល​ពី​ឆ្នាំ​ទៅ។ មិន​តែ​ប៉ុណ្ណោះ​នៅ​មាន​នាឡិកា​ឆ្លាតវៃ SmartWach ដែល​មិន​គ្រាន់​តែ​ប្រើ​សម្រាប់​មើល​ម៉ោង​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​មាន​មុខងារ Call ផ្ញើ SMS E-mails ព្រម​ទាំង​អាច​ដាក់​កម្មវិធី​ប្រើប្រាស់​ផ្សេងៗ​បាន​ជា​ដើម។
ទោះ​ជា​យ៉ាង​ណា Google មិន​ទាន់​អះអាង​រឿង​នេះ​នៅ​ឡើយ​ទេ តែ​គេ​រំពឹង​ថា​នឹង​ចេញ​នៅ​ចន្លោះ​ពី​ខែ​កញ្ញា-កក្កដា​ឆ្នាំ២០១៣។
ចុះ​ប្រិយមិត្ត​ជឿ​ទេ​ថា Google នឹង​ចេញ​ផលិតផល​ថ្មីៗ​ដូច​ជា Nexus Q 2, Game console ដំណើរការ​ដោយ Android OS ឬ SmartWach នោះ?
ចុច​ត្រង់​នេះ ដើម្បី​បន្ត​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ …
ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព៖ telegraph, redmondpie

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ក្រុមហ៊ុន Samsung នឹង​បញ្ចេញ​ Galaxy Memo (Note mini)



ប្រិយមិត្ត ​ធ្លាប់​តែ​ឃើញ​ក្រុមហ៊ុន​ Samsung ផលិត​ទូរស័ព្ទទំនើប​ខ្នាត​តូច​ដែល​ស្ថិត​ក្នុង​ស្រឡាយ​ Galaxy S ដូច​ជា​ Galaxy S3 mini និង​ Galaxy S4 mini ដោយឡែក​សម្រាប់​ពេល​នេះ​មាន​សេចក្ដីរាយការណ៍​ថា​ Samsung កំពុង​តែ​ត្រៀម​ចេញ​ទូរស័ព្ទទំនើប Galaxy Memo ដែល​គេ​ជឿ​ថា​ជា​ម៉ូដែល​ mini របស់​ទូរស័ព្ទទំនើ​ប​ដែល​ស្ថិត​ក្នុង​ស្រឡាយ​ Galaxy Note ។ បើយោង​តាម​ប្រភព​ពី UnwiredView បាន​ឲ្យ​ដឹង​ថា​ទូរស័ព្ទទំនើប​ Galaxy Memo ឬ Galaxy Note mini នឹង​មាន​លក្ខណសម្បត្តិបច្ចេកទេស​មួយ​ចំនួន​ដូច​ខាង​ក្រោម៖
  • អេក្រង់ទំហំ 4.5-inch
  • បច្ចេកវិទ្យា​អេក្រង់​ LCD
  • កម្រិត​ភាព​ច្បាស់ 1,080p Full HD
  • CPU Quad-core 1.4GHz
  • RAM 2 GB
  • កាមេរ៉ា​ទំហំ 8 MP
  • មាន​ S Pen stylus
  • ដំណើរការ​ដោយ Android 4.2.2 Jelly Bean
បញ្ជាក់៖ មក​ទល់​ពេល​នេះ​គ្មាន​ប្រភព​ណា​អាច​បង្ហាញ​ពី​រូបភាព​ពិត​របស់​ ទូរស័ព្ទទំនើប​ Galaxy Memo ឬ Galaxy Note mini នៅ​ឡើយ​ទេ ។ ប្រភព​ពី SamMobile បាន​បង្ហាញ​ពី​រូបភាព​របស់​ Galaxy Note mini ប៉ុន្តែ​បន្ទាប់​មក​​គេហទំព័រ​មួយ​នេះ​ក៏បញ្ជាក់​វិញ​ថា​វា​ជា​រូបភាព​ ក្លែងក្លាយ​ទេ ។ ដើម្បី​​ទស្សនា​រូបភាព​ពិត​របស់​ទូរស័ព្ទ​​ Galaxy Memo ឬ Galaxy Note mini សូម​ប្រិយមិត្ត​តាមដាន​ជា​មួយ​ពពក​ព្រោះ​ថា​​បើ​ក្រុមហ៊ុន​ពិត​ជា​​កំពុង​ ធ្វើ​ការ​លើ​ការងារ​នេះ​មែន​នោះ​មិន​យូរ​ទេ​​រូបភាព​ពិត​នឹង​ត្រូវ​បង្ហាញ ៕
រូបភាព​ដែល​ធ្លាប់​បង្ហាញ

ប្រភព
ដោយ មានមតិ 0 29 ខែ​មិថុនា 2013

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Foxconn បង្ហាញ​នាឡិកា​ឆ្លាតវៃ ដំបូង​របស់​ខ្លួន


Foxconn ត្រូវបានគេដឹងថា ជាក្រុមហ៊ុនផ្គត់ផ្តង់ និងជាដៃគូធំមួយរបស់ Apple នៅពេលថ្មីៗនេះបានធ្វើការ បង្ហាញនូវនាឡិកាឆ្លាតវៃ ដែលមាន សមត្ថភាព អាចភ្ជាប់ជាមួយនឹង iPhone តាមរយៈ Wireless។
Apple Insider បានចុះផ្សាយថា កាលពីថ្ងៃពុធ កន្លងទៅ ក្រុមហ៊ុន Foxconn បានធ្វើការប្រកាសបង្ហាញ នូវនាឡិកាឆ្លាតវៃមួយ ដែលមានរូបរាង តូចស្រស់ស្អាត អាចភ្ជាប់ជាមួយនឹង iPhone តាមរយៈ Wireless ដែលអាចឲ្យ អ្នកប្រើធ្វើការចែកមើល រាល់ការហៅទូរស័ព្ទ និងអាច Post ព័ត៌មានផ្សេងៗនៅលើ Facebook បានផងដែរ។
លោក Terry Gua នាយកប្រតិបត្តិក្រុមហ៊ុន Hon Hai ដែលជាក្រុមហ៊ុនធំរបស់ Foxconn បាននិយាយថា ជាមួយនឹងស្មាតហ្វូនថ្មីនេះ អ្នកប្រើប្រាស់ អាចធ្វើការចែក នូវព័ត៌មានជាច្រើនរបស់ ទូរស័ព្ទនៅលើនាឡិកា ដែលក្នុងនោះអ្នកប្រើប្រាស់ ក៏អាចផ្ញើសារជា អក្សរបានផងដែរ៕
គួរបញ្ជាក់ផងដែរថា នាឡិការបស់ Foxconn នេះមិនត្រូវបានក្រុមហ៊ុន ប្រកាសប្រាប់ពីឈ្មោះ និងតម្លៃ ព្រមទាំងកាលបរិច្ឆេទ ចេញនោះទេ៕
 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Google ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បង្ហាញ Android Key Lime Pie


កាលពីប៉ុន្មានថ្ងៃមុននេះ មានព័ត៌មានមួយចុះផ្សាយថា ក្រុមហ៊ុន Google កំពុងតែរៀបចំបង្កើត Nexus ជំនាន់ថ្មី នាឡិកាឆ្លាតវៃ រួមនឹងឧបករណ៍ហ្គេម ចំណែកនៅពេលនេះ មានព័ត៌មានចុះផ្សាយថា ក្រុមហ៊ុន Google បានត្រៀមខ្លួនរួចជាស្រេច ហើយក្នុងការបង្ហាញ Android Key Lime Pie។
យោងតាមប្រភពព័ត៌មាន ចចាមអារ៉ាមចុងក្រោយ ដែលបានចុះផ្សាយ បានឲ្យដឹងថា នៅពេលនេះក្រុមហ៊ុន Google បានត្រៀមខ្លួនរួច ជាស្រេចក្នុងការបង្ហាញ Android Key Lime Pie ប៉ុន្តែមិនបានបញ្ជាក់ថា នៅក្នុងការបង្ហាញ Key Lime Pie នេះ ក្រុមហ៊ុន Google នឹងបង្ហាញអ្វី បន្ថែមទៀតនោះទេ គ្រាន់តែដឹងថា វាជាព្រឹត្តិការណ៍ធំមួយ ដែលមិនធ្លាប់ជួប។
ប្រភពព័ត៌មានចចាមអារ៉ាម ដដែលបានបន្តទៀតថា Key Lime Pie នោះអាចជា Android 4.3 ឬ Android 5.0 ប៉ុន្តែបើតាមព័ត៌មាន ជាច្រើនបញ្ជាក់ថា ជា Android 5.0 ច្រើនជាង៕

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ស្មាតហ្វូន កាមេរ៉ា 20-megapixel របស់Sony លេច​ចេញ​រូបភាព​ឡើង


រូបភាពដែលត្រូវ បានគេនិយាយថា ជាស្មាតហ្វូនចុងក្រោយ បង្អស់ត្រៀមបង្ហាញ ខ្លួនរបស់ក្រុមហ៊ុន Sony បានលេចចេញរូបរាង នៅក្នុងគេហទំព័រv អនឡាញនៅសប្តាហ៍នេះ។
ពាក្យចចាមរាមជាច្រើន នាពេលចុងក្រោយ បង្អស់នេះ បានលើកឡើងថា ស្មាតហ្វូននេះ មានកូដឈ្មោះ Honami  នឹងបំពាក់ ជាមួយអេក្រង់ទំហំ ៥អ៊ីញ បង្ហាញរូបភាពក្នុងកម្រិត HD display មានបំពាក់2.3GHz quad-core Snapdragon 800 processor មាន RAMទំហំ 2GB និង មានកន្លែងដាក់បណ្តុំ ថាមពលថ្មមិនអាច ផ្លាស់ប្តូរបាន កំលាំង2,700 mAh និង 3,000 mAh។   ស្មាតហ្វូននេះ ក៏ត្រូវបានគេរាយការណ៍ថា នឹងមានបំពាក់ កាមេរ៉ាខ្នងទំហំ 20-megapixel ជាមួយ  Cybershot CMOS sensor មួយនិង Carl Zeiss lens។  
រូបភាពដែលត្រូវបាន ផ្សព្វផ្សាយដោយគេហទំព័រ Just Another Mobile Blog បានបង្ហាញ ថា ឧបករណ៍នេះ នឹងបញ្ចូលរូបរាងស្រោប ដោយសាធាតុ អាលុយមីញូមភ្លឺរលោង។  ក្រុមហ៊ុន Sony ត្រូវបានគេរំពឹងថា នឹងប្រកាសបង្ហាញស្មាតហ្វូន Honamiនេះ នៅក្នុងព្រឹត្តិការណ៍ ពិរព័ណ៍ពាណិជ្ជកម្ម IFA នៅខែកញ្ញាខាងមុខនេះ។
 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Huawei នឹង​បង្ហាញ​ស្មាតហ្វូន Google Edition ក្នុង​ពេល​ឆាប់ៗ​នេះ

 

Looking Today | Saturday, 29 June 2013 13:20:00

Share to: Facebook · Google+ · Tweet
ក្រុមហ៊ុន Huawei បានបញ្ជាក់ថា ខ្លួនកំពុងតែសហការ ជាមួយក្រុមហ៊ុន Google ដូចជាក្រុមហ៊ុន Samsung និង HTC ដើម្បីផលិតស្មាតហ្វូន Android ដែលនឹងត្រូវដាក់ លក់នៅក្នុង Google Play store។ លោក Kevin Ho អគ្គនាយកក្រុមហ៊ុន Huawei ផ្នែកចែកចាយផលិតផល បានបង្ហាញនៅ ក្នុងបទសម្ភាស៍ ជាមួយទីភ្នាក់ងារព័ត៌មាន Pocket-lint ថា ក្រុមហ៊ុនខ្លួនកំពុងតែធ្វើ ការងារជាមួយក្រុមហ៊ុន Google ដើម្បីស្វែងរកអ្វីថ្មី ដែលអាចទៅរួច ក្នុងការផលិតវើហ្សិន Google Edition ចូលទៅក្នុងស្មាតហ្វូន Ascend P6ស្តើង របស់ខ្លួន ។ ឧបករណ៍នេះ មានកំរាស់ ៦,២មីល្លីម៉ែត្រ និងមានបំពាក់អេក្រង់ទំហំ ៤,៧អ៊ីញ បង្ហាញរូបភាពក្នុងកម្រិតច្បាស់720p មានបំពាក់1.5GHz quad-core processor និងមានកាមេរ៉ាខ្នងទំហំ an 8-megapixel។ ស្មាតហ្វូន P6 ក៏បញ្ចូល RAM ទំហំ2GB មានអង្គចង់ចាំទំហំ 8GB មានរន្ឋ microSDមួយ មានកាមេរ៉ាមុខទំហំ5-megapixel និងមានថាមពលថ្មកំលាំង 2,000 mAh។


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ទស្សនា​​រូប​រាង​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី Android 4.3 Jelly Bean លើ GS4

បច្ចុប្បន្ន ​ Android គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ដ៏​ធំ​មួយ​ដែល​ត្រូវ​បាន​ប្រើ​នៅ​លើ​ទូរស័ព្ទ ​ទំនើប​ និង​កុំព្យូទ័រ​បន្ទះ​ស្ដើង​ជា​ច្រើន​គ្រឿង​ ។ ដោយ​ឡែក​បន្ទាប់​ពី​ចេញ​​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី Android 4.2.2 Jelly Bean មក​ ក្រុមហ៊ុន​ក៏​គ្រោង​នឹង​ប្រកាស​ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ Android 4.3 Jelly Bean មុន​ពេល​​ចេញ​នូវ​កំណែ​ Androd 5.0 Key Lime Pie ផង​ដែរ​ ។

​មុន​ពេល​ដែល​ Android 4.3 Jelly Bean ត្រូវ​បាន​ដាក់​ចេញ​​​ជា​ផ្លូវការ​​ ពេល​នេះ​​​យើង​ទើប​តែ​ទទួល​បាន​នូវ​វីឌីអូ​​មួយ​ដែល​បង្ហាញ​ពី​ដំណើរការ​ របស់​ប្រព័ន្ធ​ប្រតិបត្តិការ​​​ថ្មី​នេះ​នៅ​លើ​ទូរស័ព្ទ​ Galaxy S 4 Google Edition ។​ យ៉ាង​ណា​មិញ​ចង់​ដឹង​ថា ប្រព័ន្ធ​ប្រតិបត្តិការ ​Android 4.3 Jelly Bean មាន​រូប​រាង​​​ស្រស់​ស្អាត​ប៉ុណ្ណា​នោះ សូម​ទស្សនា​វីឌីអូ​ខាង​ក្រោម ។


ដោយ មានមតិ 0 29 ខែ​មិថុនា 2013

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

នាយ ពាក់មី ធ្វើឲ្យថៅកែ ផលិតកម្មក្នុងស្រុកមួយ ខកចិត្តស្ទើរបោកក្បាល

ភ្នំពេញ៖ បន្ទាប់ពីឈានជើងចូលស្ថានីយទូរទស្សន៍ ស៊ីធីអិន ក្លាយជាតារាកំប្លែងល្បីមក លោក ពាក់មី បានវ៉ាដាច់តារាកំប្លែងជើងចាស់ ស្ទើរមិនគួរឲ្យជឿ ខណៈដែលក្រុមកំប្លែងរបស់លោកមានគំនិតច្នៃប្រឌិតខ្ពស់ ធ្វើឲ្យអ្នកទស្សនាមិនចេះធុញថប់។
ក្នុងការសម្ដែង និងសាច់រឿងល្អជាងគេ គួរឲ្យចងទស្សនា។ ប៉ុន្តែបើនិយាយពីភាពល្បីល្បាញ លោក ពាក់មី គឺបានលោតខ្ពស់ជាងគេក្នុងក្រុម ចំណែកឯប្រាក់ចំនូលវិញ ហូរចូលដូចបាក់ទំនប់ ដែលពីមុនលោកជាកម្មករសំណង់សោះ ក៏ក្លាយជាម្ចាស់ផ្ទះល្វែងដ៏ស្រស់ស្អាត នាបុរីពិភពថ្មី មានឡានទំនើប បើកយ៉ាងត្រជាក់ដៃ ។
កំពុងតែឡើងកូដជាលំដាប់ ប្រៀបដូចក្លែងហោះលើវេហា ស្រាប់តែមានព្យុះភ្លៀងពាក្យចចាមអារ៉ាម ថា លោកមានស្នេហាជាមួយនាងខ្ញុង ដែលជាដៃគូដ៏ស័កិ្តសម ក្នុងការកំប្លែង ដែលនាងខ្ញុងសុខៗ ក៏លែងប្ដីរបស់ខ្លួន ទាំងគ្មានមូលហេតុច្បាសលាស់។ ក្រៅពីនោះ នាយពាក់មី ដ៏ល្បីល្បាញនេះត្រូវបាន គេនិយាយតៗគ្នាថា ត្រូវគេបណ្ដេញចេញពីរោងការ ក្នុងពិធីកាត់សក់មួយដោយសារតែ កំប្លែងបែបគ្រោតគ្រាតពេក ។
មិនទាន់អស់នៅឡើយទេ នៅមានសារព័ត៌មានក្នុងដ៏ទៃផ្សេងទៀត វាយប្រហារថា លោកត្រូវបានអ្នកជិតខាង រិះគន់រឿងបើកឡានលឿនដូចហោះ បន្ទាប់ពីបានផ្ទះធំទ្រនំខ្ពស់ ធ្វើឲ្យពួកអ្នកជិតខាង ដែលមានកូនក្មេងតូចៗ ញាក់សាច់ទទ្រើក ខ្លាច លោក ពាក់មី បើកបុកកូនពួកគាត់ ។
គេចាំមិនខុសទេថា លោក ពាក់មី បានសម្ដែងភាពយន្ត ជាច្រើនរឿង ដែលរឿងលោកសម្ដែង បានជោគជ័យជាងគេ គឺរឿង “អាបពាក់មួកសុវត្ថិភាព” វគ្គមួយ ដែលរឿងនេះ រកចំណូលបានរាប់ម៉ឺនដុល្លារឯណោះ ។ រួចក៏បន្តថតវគ្គពីរបន្តទៀត ។ វគ្គ២នេះ ជោគជ័យដែរ តែមិនដល់វគ្គមួយទេ ។
មហាជនដែលចូលចិត្តតាមដាន ពីសកម្មភាពតារាកំប្លែងរូបនេះ នាំគ្នានិយាយ ថា ពាក់មី ចាប់ពីពេលនេះទៅ លែងបានសម្ដែងរឿងរហេតរហូតទៀតហើយ ព្រោះលោកត្រូវបានចុះកុងត្រា ជាមួយផលិតកម្ម ថោន ។បើតាមគិតមើល ពាក់មី ប្រហែលជា គិតថា ថោន អាចយិតយោងលោក ឲ្យល្បីកាន់តែខ្លាំងជាងនេះ ព្រោះកាលពីចូលឆ្នាំកន្លងទៅ បទចម្រៀង ពាក់មី ក្នុងផលិតកម្ម ថោន ត្រូវលាន់ឮកងរំពងពេញផ្ទៃប្រទេស ដែលនាំឲ្យ នាយពាក់មី សប្បាយចិត្តចង់ហោះ រីកថ្លើមមិនស្ទើរទេ ។
ស្រាប់តែកាលពីពេលថ្មីៗនេះ ម្ចាស់ផលិតកម្មដ៏ល្បីល្បាញវ័យក្មេងក្នុងស្រុកម្នាក់ ប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួននិយាយចំៗ ថា នាយ ពាក់មី ធ្វើឲ្យលោកខកចិត្តខ្លាំងណាស់ ។ លោក ថែមទាំងបង្ហោះរូបថត ជាមួយ នាយ ពាក់មី ជាច្រើនសន្លឹកទៀតផង។ តែប្រហែលជា ១៥វិនាទីក្រោយមក ពាក្យសម្ដីនោះ ត្រូវបានលុបចេញវិញ យ៉ាងរហ័សបំផុត បន្សល់ត្រឹមតែរូបភាពប៉ុណ្ណោះ ។
បន្ទាប់ពីអត្ថន័យដែលបានសរសេរក្នុងបណ្ដាញសង្គមហ្វេសប៊ុក ត្រូវបានលុបចេញភ្លាមៗ គេមិនបានដឹងទេថា តើម្ចាស់ផលិតកម្មវ័យក្មេងនោះ មានបញ្ហាអ្វីធំដុំជាមួយនាយ ពាក់មី ពាក់ព័ន្ធនឹងការងារសិល្បៈ ឬការងារផ្ទាល់ខ្លួននោះទេ ព្រោះម្ចាស់ផលិតកម្មលាក់មុខរូបនោះ ហាក់ខ្លាចមានបញ្ហាកាន់តែធំជាមួយនាយ ពាក់មី ប្រសិនបើរូបគេបើកកកាយរឿងផ្ទៃក្នុងជាសាធារណៈ។
យ៉ាងណាមិញ ការហែកកេរ្តិ៍គ្នាតាមរយៈកំហឹងមួយឆាវ លើបណ្ដាញសង្គមហ្វេសប៊ុក អាចនាំឲ្យខូចទំនាក់ទំនងយូរអង្វែងជាមួយគ្នាក៏ថាបាន ព្រោះមានរឿងអ្វីមួយត្រូវជួបមុខគ្នា ដោះស្រាយដោយសន្តិវិធី ។
គេហទំព័រLookingTODAYមិនអាចស្វះស្វែងរកការអត្ថាធិប្បាយណាមួយពី ម្ចាស់ផលិតកម្មវ័យក្មេងរូបនោះបានទេ ខណៈនាយ ពាក់មី ក៏មិនទាន់អាចសុំការពន្យល់បាន ក្នុងរឿងធ្វើឲ្យគេខកចិត្តនេះបានដូចគ្នា៕
110

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

វៀត​ណាម​ ថា ចិន​​ រំ​លោភ​ D​O​C


​រដ្ឋាភិបាល​វៀតណាម​កា​លពី​ម្សិលមិញ បាន​ថ្លែង​រិៈ​គន់​ប្រទេស​ចិន​ថា បាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ក្រម​ប្រតិបត្តិ​សមុទ្រ DOC ដែល​ភាគី​ជម្លោះ​ទាំងអស់ ទាក់ទង​សមុទ្រ​ចិន​បាន​ចុះហត្ថលេខា​ជាមួយគ្នា ។​

លោក Luong Thanh Nghi

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

អ្នក​ស្លាប់​​ដោយ​​ការ​ឆេះ​ ទី​​សត្វ​ឃាត​​ប​​សុ​​បក្សី​​នៅ​​ចិន ​កើន​​ដល់ ​១២០ ​នាក់​

​យោងតាម​សេចក្ដី​រាយ​ការ​ណ៏​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួ ថ្ងៃទី ០៤ មិថុនា​នេះ​ឲ្យ​ដឹងថា​គេ​បាន​រកឃើញ​អ្នកស្លាប់ ដោយ​ការឆាបឆេះ​ទី​សត្វឃាត បសុសត្វ ដែលមាន​ទីតាំង​នៅក្នុង​ខេត្ត Jilin ប្រទេស​ចិន កើ​​ន​​ដល់​១២០​នាក់​ហើយ និង មាន​អ្នករងរបួស ៧០​នាក់ គិត​ត្រឹម​ម៉ោង ៨ យប់​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ។​
ក្រុម គ្រួសារជន រងគ្រោះ ទួញ សោក ស្ដាយស្រណោះ សាច់ញាតិ របស់ពួកគេ
​ក្រុមប្រឹក្សា​ស៊ើបអង្កេត​រដ្ឋ  ដឹកនាំ​ដោយ​ក្រុមការងារ​សុវត្ថិភាព ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃ​ចន្ទ ដើម្បី​ស៊ើបអង្កេត​ឲ្យ​បាន​ពេញលេញ រក​មូលហេតុ​នៃ​ការឆេះ​នេះ បន្ទាប់ពី​មានការ​ឆាបឆេះ​កាលពី​វេលា​ម៉ោង​ប្រ​មា​ណ ៦​និង ៦​នាទី​ព្រឹក ថ្ងៃ​ដដែល​នោះ​។​
​សេចក្ដី​រាយ​ការ​ណ៏​បាន​បន្តថា ជនរងគ្រោះ​ច្រើនជាង​៣​រយ​នាក់ នៅក្នុង​រោងចក្រ​នោះ​ពេល​អគ្គីភ័យ​កំពុងតែ​កើតឡើង ។ ពួកគេ​បាន​បានឮ​សូរសម្លេង​ផ្ទុះ ហើយ​ផ្សែង​ខ្មួល​ខ្មៅ បាន​ផុស​ឡើង និង មនុស្ស​១​រយ​នា​ក់​​បាន​រត់​គេចចេញ តែ​ត្រូវបាន​រំខាន​ទម្រាំ​តែ​ធ្វើ​ឲ្យ​សោរ​ទ្វារ​របើក ។​
​ទី​សត្វឃាត​ប​សុ​បក្សី នេះ គ្រប់គ្រង​ដោយ​ក្រុមហ៊ុន  Jilin Baoyuanfeng Poultry Company មាន​ទីតាំងនៅ​ជាយក្រុង Dehui City នៃ ខេត្ត Jilin ។ តាម​សេចក្ដី​រាយ​ការ​ណ៏​ឲ្យ​ដឹងថា ក្រុមហ៊ុន​នេះ​មាន​អ្នក​ប​ម្រើ​ការ​ សរុប​ចំនួន​១.២០០​នាក់ និង ផលិត​សាច់​មាន់បាន ៦៧.០០០​តោន ក្នុង​១​ឆ្នាំ ៕

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

UN ថា ឆ្នាំ​ ២០២៨ ពល​រដ្ឋ​ឥណ្ឌា នឹង ច្រើន​ជាង​ចិន

អង្គការ​សហ​ប្រ​ជា​ជាតិ  (UN)  បាន​ព្យាករ​ណ៏​ ថា នា​ឆ្នាំ ២០២៨ ខាង​មុខ​នេះ ពល​រដ្ឋ​ឥណ្ឌា​នឹង​មាន​ចំនួន​ច្រើន​ជាង​ប្រទេស​ចិន ។ ចំនួន​ច្រើន​ដោយ​សំអាង​ថា ប្រ​ទេស​ទាំង​ពីរ​នឹង​មាន​ប្រ​ជាជនចំនួន ១,៤៥ ពាន់​លាននាក់រៀងៗខ្លួន ។  បន្ទាប់​មក​ប្រជា​ជន​ឥណ្ឌា នឹង បន្ត​កើន​រហូត​ដល់​ពាក់​កណ្ដាល​សត​វត្សរ៏ទី ២១ នៅ​ពេល​ចំនួន​ប្រជា​ជនចិន​បាន​ថយ​ចុះ​បន្តិ​ច​ម្ដងៗ ក្រោម​ន​យោ​បាយ​កាត់​បន្ថយ​កូន ។
របាយការណ៏​នោះ​បាន​លើក​ឡើង​ថា ចំនួន​ប្រ​ជាជន​លើ​ពិភព​លោក​បច្ចុប្ប​ន្នមាន ៧,២ពាន់លាននាក់ នឹង​ កើន​ដល់ ៩,៦ពាន់​លាន​នាក់​នៅ​ត្រឹម​ឆ្នាំ ២០៥០ ។ កំណើន​នេះ​ភាគ​ច្រើន​មាន​នៅ​ក្នុង​ប្រទស​កំពុង​អភិវឌ្ឍ ជា​ពិសេស​នៅ​ទ្វីប​អាហ្វ្រិច ដែល​គេ​ជឿ​ថា ​នឹង កើន​ឡើង​ទ្វេ​ដង​ពី​ចំនួន​ប្រហែល ៩០០​លាន​នាក់ ក្នុង​ឆ្នាំ ២០១៣ ទៅ ១,៨ពាន់​លាន​នាក់​ក្នុង​ឆ្នាំ​២០៥០ ៕​
ប្រជាពល រដ្ឋ ឥណ្ឌា

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

អ្នក​ស្លាប់​​ដោយ​​ជំនន់​​ខ្យល់​ មូ​សុង ​នៅ​​​ឥណ្ឌា​​កើន​​ជាង​​ ៥រយ​នាក់ ​៥០​​ពាន់​​នាក់ ​កំពុង​​ជាប់​គាំង​

​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ទឹកជំនន់​ខ្យល់មូសុង​ដែល​បាន​ផ្ដើម​វាយ​សន្ធាប់​ទៅលើ​ទីក្រុង Uttarakhand កាលពី​ចុង​ស​ប្ដា​ហ៏​កន្ល​ង​ទៅ​នេះ បានធ្វើ​ឲ្យ​ចំនូ​ន​អ្នកស្លាប់​កើន​ដល់​ជាង ៥​រយ​នាក់​ហើយ និង ជាង​៥០​ពាន់​នាក់​ទៀត កំពុង​ជាបគាំង ដោយ​ទាមទារ​ឲ្យ​មានការ​ជួយសង្គ្រោះ​ជាបន្ទាន់​។​
កម្លាំងទឹក កំពុងវាយសន្ធាប់ធ្វើ ឲ្យ បាក់ ផ្លូវ
​ក្រុមមន្ត្រី​បាន​និយាយថា ទឹកជំនន់​ដែល​បង្កឡើង​ដោយ​របប​ខ្យល់មូសុង​នោះ បានធ្វើ​ឲ្យ​ផ្ទះ​រាប់រយ​ខ្នង​ដួលរលំ  ហើយ​ភាគច្រើន នៃ អ្នក​ដែល​ស្លាប់​គឺ​ប្រជាព​ល​រដ្ឋ​​នៅ​ទីនោះ និង ក្រុម​អ្នក​ដែល​ដង្ហែ​ព្យុះ​ហយា​ត្រា ។​
​ពេលនេះ​រដ្ឋាភិបាល​ព្យាយាម ជម្លៀស​មនុស្ស​ប្រមាណ​៣៤​ពាន់ នាក់​ចេញ  ខណៈដែល​មនុស្ស ប្រមាណ ៤៩​ពាន់​នាក់ ទៅ ៥០​ពាន់​នាក់​ផ្សេងទៀត កំពុងស្ថិត​ក្នុ​ង​សភាព​កកស្ទះ ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ក្រុម​ជួយសង្គ្រោះ នៅតែ​បន្ត​ប្រតិបត្តិការ​របស់ខ្លួន​យ៉ាង​ស្វិតស្វាញ ៕

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

លោក​ឧប​នាយក​ រដ្ឋ​មន្ត្រី​ ​យឹម​ ​ឆៃលី​ អំពាវ​នាវ​អោយ​ពល​រដ្ឋ​រួប​រួម​គ្នា​បោះ​ឆ្នោត​​​ជូន​សម្តេច​តេ​ជោ​ធ្វើ​ជា​ នាយក​រដ្ឋ​មន្ត្រី​បន្ត​ទៀត​

លោក ឧប នា យក យឹម ឆៃ លី ថ្លែង ទៅ កាន់ សមា ជិកគណ បក្ស ប្រជា ជន កម្ពុ ជា នៅ ទី ស្នាក់ ការ គណ បក្ស ខេត្ត បន្ទាយ មាន ជ័យ នៅ រសៀលថ្ងៃ ទី ២២ ខែ មិថុនា ឆ្នាំ ២០១៣
លោក​​ឧប​​នា​យក​​រដ្ឋ​​មន្ត្រី​​ ​​យឹម​​ ​​ឆៃ​លី​​ កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ទី​២២​ ​មិថុ​នា​នេះ​ ​បាន​អំពាវ​​នាវ​​អោយ​​ពល​​រដ្ឋ​​រួប​​រួម​​គ្នា​​បោះ​​ឆ្នោត​​​ជូន​​សម្តេច ​​តេ​​ជោ​​ធ្វើ​​ជា​​នាយក​​រដ្ឋ​​មន្ត្រី​​បន្ត​​ទៀត​​ ។​
សេច​ក្តី​អំពាវ​នាវ​នេះ​ ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​​ជួប​​សំ​ណេះ​​សំ​ណាល​​ជា​​មួយ​​សមា​​ជិក​​ ​សមា​​​ជិ​កា​​​គណ​​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុ​ជា​​ ​​​ចំនួន​​ជាង​​១៧០០​នាក់​​ ​​មក​​ពី​​៥​ឃុំ​​ ​​នៃ​​ស្រុក​​ព្រះ​​នេត​​ព្រះ​​ ​​​នៅ​​ឯ​​​​​ទី​​​ស្នាក់​​​ការ​​​គណ​​​បក្ស​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​ ​ ​​​នៅ​​​រសៀល​​ថ្ងៃ​​​ទី​​​២២​​ ​​​ខែ​​​មិថុ​នា​​ ​​​ឆ្នាំ​​​២០១៣​​ ។​​
​«​សូម​​បង​​ប្អូន​​សមា​​ជិក​​ទាំង​​អស់​ ​​រួម​​ទាំង​​សមា​​ជិក​​គណ​​បក្ស​​ដ៏​​ទៃ​ ​​រួម​​គ្នា​​បោះ​​ឆ្នោត​​ជូន​​សម្តេច​តេ​​ជោ​​សែន​ ​​ធ្វើ​​ជា​​នា​​យក​​រដ្ឋ​​មន្ត្រី​​បន្ត​​ទៀត​ ​​ដើម្បី​​អភិ​​វឌ្ឍន៍​​ប្រ​ទេស​​ជាតិ​​សំរាប់​ទាំង​​អស់​​គ្នា​​»។​
លោក​​ឧប​​នា​យក​​រដ្ឋ​​មន្ត្រី​​ថ្លែង​​បន្ត​​ថា​​ «​​បើ​​ស្រ​ឡាញ់​​ ​​បើ​​អាណិត​​​ ​​បើ​​ពេញ​​ចិត្ត​​សម្តេច​​តេ​ជោ​​ ហ៊ុន​​​ ​សែន​​ ​​សូម​​បោះ​​ឆ្នោត​​អោយ​​គណ​​បក្ស​​ប្រជា​​ជន​​កម្ពុជា​​ ។​​ ​បោះ​​​ឆ្នោត​​អោយ​​គណ​​បក្ស​​ប្រជា​​ជន​​កម្ពុជា​​ ​​គឺ​​បោះ​​ឆ្នោត​​អោយ​​ខ្លួន​​ឯង​​ ​ព្រោះថា​ ​បោះ​​ទៅ​​ ​​មាន​​លទ្ធ​​ផល​​ចេញ​​ជា​​សា​លា​​រៀន​​ ​​មន្ទីរ​​ពេទ្យ​​ ​ផ្លូវ​​ថ្នល់​​ ​​ទឹក​​ ​​ភ្លើង​​ ​​និង​ការ​ផ្តល់​​ជូន​​សេវា​​សា​ធា​​រណៈ​ ​និង​​សុខ​​មាល​​ភាព​​សង្គ​ម​​ ​រួម​​ទាំង​​សុខ​​សន្តិ​​ភាព​​ ​ស្ថេរ​​ភាព​​នយោបាយ​​ ​​និង​​ការ​​អភិ​​វឌ្ឍន៍​​ប្រទេស​​ ​​ជា​​បន្ត​​ទៀត​»​​ ។​
សេច​ក្តី​​អំ​ពាវ​​នាវ​​នេះ​​ ​ក៏​ត្រូវ​បាន​គេ​កត់​សម្គាល់​ផង​ដែរ​ថា​ ​ជា​សេច​ក្តី​អំពាវ​នាវ​បន្ទរ​ចំពោះ​​សេច​​ក្តីអំពាវ​នាវ​របស់​សម្តេច​តេ​ជោ ​ ​សែន​ ​ទៅ​កាន់​ពល​រដ្ឋ​នៅ​ស្រុក​ម៉ា​ឡៃ​ ​ក្រុង​ប៉ោយ​ប៉ែត​ និង​ស្រុក​អរ​ជ្រៅ​ ​នៅ​ក្នុង​ពិធី​សម្ភោធ​ដាក់​អោយ​ប្រើ​ប្រាស់​ផ្លូ​វ​ជាតិ​លេខ​៥៩​ ​កាលពី​ថ្ងៃ​ទី​២១​ ខែ​មិថុនា​ ​ឆ្នាំ​២០១៣​ ។
សេចក្តី​អំពាវ​នាវ​នេះ​​​​​ ​​ក៏​​ទទួល​​បាន​​ប្រតិ​​កម្ម​​តប​​ពី​​សំណាក់​​ប្រជា​​ពល​​រដ្ឋ​​នៅ​​ស្រុក ​​ព្រះ​​នេត​​ព្រះ​​ និង​ស្រុក​ផ្សងៗ​ទៀត នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ផង​ដែរ​ ។​
ទស្ស​នា​វដ្តី​សារ​ព័ត៌​មាន​សេរី​ ​និង​វិទ្យុ​ហ្រ្វី​ប្រេស្ស​ ​នឹង​ផ្សាយ​ជូន​នូវ​ប្រតិ​កម្ម​តប​នេះ​ ​នៅ​ព្រឹក​ស្អែក​ ៕​

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

រឿងមនោសញ្ជេតនា

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ប្ដីប្រពន្ធមួយគូ អចេតនាលក់របស់ ដែលផ្ទុកសាច់ប្រាក់ ជាង១៦ម៉ឺនដុល្លារអាមេរិក ដូចជាសំរាម

សុក្រ ០៧ មិថុនា, ២០១៣ ម៉ោង ០៨:៣៦

កាលពីពេលថ្មីៗនេះ ប្ដីប្រពន្ធមួយគូ ដែលជាអ្នករស់នៅក្នុងប្រទេសចិន បានលក់របស់ ដែលផ្ទុកសាច់ប្រាក់ប្រហែលជា ១លានយ័ន ឬ ១៦ម៉ឺនដុល្លារអាមេរិក ដោយអចេតនាដូចជាសំរាម ដែលមានតម្លៃមិនដល់នឹង ២ដុល្លារអាមេរិកផងនោះ។
យោងទៅតាមសារព័ត៌មានរបស់ប្រទេសចិន បានឲ្យដឹងថា ស្ដ្រីជាប្រពន្ធនេះមានឈ្មោះថា លីន បានលក់ខោអាវរងាចាស់ៗ កាសែត និងកាបូប នៅក្នុងតម្លៃដ៏ថោកគឺ ត្រឹមតែ ៧យ័ន ឬ ១.១៤សេនប៉ុណ្ណោះ ទៅកាន់ស្ដ្រីម្នាក់ ដែលជាអ្នកទិញរបស់ថោកៗ (ដែលជនជាតិខ្មែរតែងតែនិយមហៅថា អ្នករើសអេដចាយ)។ ប្រហែលជាជាង មួយម៉ោង ស្រាប់តែអ្នកស្រីលីន និងប្ដី បានប្រទះឃើញពីកំហុសរបស់ពួកគេ ដោយពួកគេតែងតែសន្សំប្រាក់ និងលាក់នៅក្នុងរបស់ដែលពួកគេលក់នោះ ដែលមានទឹកប្រាក់សរុប ១លានយ័ន។ ភ្លាមៗនោះ អ្នកទាំងពីរបានរត់ទៅរកស្ដ្រីអ្នករើសអេដចាយ ដែលមានឈ្មោះថា Zhong Jinfeng នៅម្ដុំផ្ទះអ្នកជិតខាងរបស់ខ្លួន ដែលជាទីតាំងដែលពួកគេបានលក់របស់នោះ ដើម្បីទៅយករបស់ទាំងនោះមកវិញ តែស្ដ្រីនោះបានចាកចេញពីនោះទៅហើយ។
យ៉ាងណាមិញ អ្នកស្រីលីន មិនទទួលការសំភាសន៍ពី អ្នកសារព័ត៌មាននោះទេ អំពីមូលហេតុដែលអ្នកស្រីនិងស្វាមី លាក់ប្រាក់នៅក្នុងរបស់ចាស់ៗទាំងនោះ តែនៅក្នុងនោះ មានសាធារណៈជនមួយចំនួននិយាយថា ប្រហែលជាប្ដីប្រពន្ធនេះ ចង់លាក់ប្រាក់ខ្លះ ដើម្បីទុកប្រើប្រាស់នៅពេលដែលមានការអាសន្ន។
តើប្រិយមិត្ដយល់យ៉ាងណា ចំពោះប្ដីប្រពន្ធមួយគូខាងលើ?
រូបភាពតំណាង

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

រថយន្ត​ឡិច​ស៊ីស​បើក ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ បាក់​ទ្វារ​និងរបួស​ម្ចាស់​ផ្ទះ


ព្រហស្បតិ៍ ០៦ មិថុនា, ២០១៣ ម៉ោង ១៦:១៧
ខេត្តកំពង់ចាម៖ រថយន្តម៉ាកឡិចស៊ីស RX 300 មួយគ្រឿង ពណ៌ខ្មៅ បានបើកបោះពួយយ៉ាង លឿននៅលើផ្លូវជាតិលេខ៧ ហើយបានរេចង្កូតទៅបុកផ្ទះ ប្រជាពលរដ្ឋចំនួន២ខ្នងដែលនៅជាប់គ្នា បណ្ដាលឱ្យរងការខូចខាត បាក់ទ្វារផ្ទះនិងម្ចាស់ផ្ទះរងរបួស។
 ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៩យប់ថ្ងៃទី៥ មិថុនា ២០១៣ នៅក្នុងភូមិសំរោង ឃុំទ្រៀក ស្រុកមេមត់ ភ្លាមៗនោះជនបង្កបានរត់គេចខ្លួនបាត់ ហើយរថយន្តត្រូវសមត្ថកិច្ចនាំយកទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីស្រាវជ្រាវតាមរកម្ចាស់។
 លោកអធិការនគរបាលស្រុក មេមត់បានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះជី ស៊ាងលី ភេទប្រុស អាយុ៣២ឆ្នាំ ខូតខាតទ្វារដែកចំនួន៨ផ្ទាំង ខូចជញ្ជាំងទំហំ២,៥០ម៉ែត្រ គុណ ៣,៥០ម៉ែត្រ មួយផ្ទាំង របើកជញ្ជាំងក្ដារឈើ១ផ្ទាំង។ ចំណែកម្ចាស់ផ្ទះមួយទៀតឈ្មោះញ៉ុក ណារិន ភេទប្រុស អាយុ៥២ឆ្នាំ រងរបួសស្រាល ហើយភ្លាមៗនោះជនបង្ក បានរត់គេចខ្លួនបាត់ តែត្រូវបានគេស្គាល់ថា ឈ្មោះអ៊ិត តៅ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិដំរិល ឃុំដំរិល ស្រុកអូររាំងឪ៕






  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ទើប​តែ​រៀប​ការ​បាន​4​ខែ​ បង​ថ្លៃ​ចាប់​រំលោភ​ប្អូន​ថ្លៃ​ស្រី នៅ​ក្នុង​ចម្ការ​អំពៅ​កណ្តាល​ថ្ងៃ

ខេត្តកំពង់ចាម ៖ បុរសល្មោភកាមម្នាក់ឈ្មោះ យិន ប៊ុននី ហៅទូច អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ទើបតែរៀបការប្រពន្ធបាន៤ខែប៉ុណ្ណោះ នៅឃុំវាលម្លូ ស្រុកពញាក្រែក ត្រូវឪពុកក្មេក និងក្រុមសាច់ញាតិចាប់ប្រគល់ឱ្យ នគរបាលនៃអធិការដ្ឋាន នគរបាលស្រុកពញាក្រែក បន្ទាប់ពីជនកំហូចរូបនេះ បានចាប់ប្អូនថ្លៃស្រី អាយុ២០ឆ្នាំ រំលោភសេពសន្ថវៈរហូត បានសម្រេចនៅក្នុងចម្ការអំពៅ ដែលមានចម្ងាយប្រហែល ជា១គីឡូងម៉ែត្រ ពីភូមិគ្រញូង កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី៣ មិថុនា ខណៈពេលប្អូនថ្លៃដើរទៅ បេះបន្លែយកមកលក់ម្នាក់ឯង ។
លោកវរសេនីយ៍ត្រី ប្រាក់ ប៊ុនណុន អធិការនគរបាលស្រុកពញាក្រែក បានឱ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះជាប្អូនថ្លៃ ទៅបេះបន្លែជាច្រើនមុខ នៅក្នុងចម្ការអំពៅរបស់ខ្លួន ដែលសកម្មភាពនេះ នាងតែងតែធ្វើឡើងជារៀងរាល់ថ្ងៃ ដើម្បីយកទៅលក់យក កម្រៃផ្គត់ផ្គង់ជីវភាពគ្រួសារ ។ លោកអធិការបន្តថា ស្របពេលដែលនាងកំពុងដើរ បេះបានបន្លែខ្លះ ដាក់ក្នុងថង់នៅវេលាម៉ោង៤ និង៣០នាទីរសៀល ស្រាប់តែបងថ្លៃឈ្មោះ ប៊ុននី ហៅទូច ដែលនៅជម្រះស្មៅចម្ការអំពៅក្បែរនោះ បានដើរសំដៅមករកនាង ព្រមទាំងយកត្រីមួយក្បាល មកហុចឱ្យ រួចចាប់ដៃនាងក៏រើបម្រះ រត់ចេញបានបន្តិចក៏ត្រូវបងថ្លៃដេញ តាមទាន់ផ្តួលទៅលើដី រួចរំលោភសេពសន្ថវៈរហូតបានសម្រេច ហើយគំរាមសម្លាប់ ប្រសិនបើនាងយករឿង នេះទៅប្រាប់ឪពុកម្តាយឱ្យដឹង ។ នាល្ងាចថ្ងៃដដែល នាងបានប្រាប់រឿងនេះដល់ឪពុកម្តាយឱ្យបានដឹង ។
លោកអនុសេនីយ៍ឯក កែវ នរ៉ាភី អធិការរងនគរបាល ស្រុកពញាក្រែកបានបញ្ជាក់ថា នៅពេលឪពុកម្តាយបានដឹងពីទង្វើមិនគប្បីនេះ ហើយក៏បាននាំគ្នារៀបចំផែនការប្រើវិធានការត្រជាក់ ដោយបានហៅបុរសជា កូនប្រសាឱ្យចុះមកពិភាក្សា ក៏នាំគ្នាចាប់កៀកជាប់នាំមកប្រគល់ឱ្យ សមត្ថកិច្ចអធិការដ្ឋាននគរបាល ស្រុកពញាក្រែក ចាត់ការតាមផ្លូវច្បាប់ ៕

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

នគរ​បាល​​ខេត្ត​ក្រចេះ​ចុះ​ពិនិត្យ​ទី​តាំង​ថ្ម​ភ្នំថ្មម៉ាប​ បន្ទាប់​ពីហេតុ​ការណ៍បំផ្ទុះ​ថ្ម​បង្ក​ឱ្យ​មាន​មនុស្ស​រងរបួស


​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ
ថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១៥:២០
នគរ​បាល​​ខេត្ត​ក្រចេះ​ចុះ​ពិនិត្យ​ទី​តាំង​ថ្ម​ភ្នំថ្មម៉ាប
កោះសន្តិភាព
នគរ​បាល​​ខេត្ត​ក្រចេះ​ចុះ​ពិនិត្យ​ទី​តាំង​ថ្ម​ភ្នំថ្មម៉ាប
​ខេត្តក្រចេះ ៖ កម្លាំង​នគរ​បាល​​ខេត្ត​ក្រចេះ​ ដឹកនាំ​ដោយ​លោក​​ឧត្តម​សេនីយ៍​ត្រី​ជួង ស៊ាង​ហាក់ ស្នង​​ការនគរ​បាល​ខេត្ត​​​ បាន​ចុះ​ត្រួត​ពិនិត្យ​​​ទី​តាំង​​​ភ្នំ​ថ្មមួយ​កន្លែង​​​របស់​ក្រុមហ៊ុន​​ ឡេង ប្ញទ្ធី កាលពី​ព្រឹកថ្ងៃទី​៦ មិថុនា ២០១៣ ស្ថិត​ក្នុងចំណុច​​ភ្នំព្រិច ក្នុង​ឃុំ​​ស្វាយជ្រះ ​ស្រុក​ស្នួល ​ដើម្បី​ពិនិត្យ​មើល​លើ​ការ​ប្រើ​ប្រាស់​​សារ​ធាតុ​​បំផ្ទុះ​​យកថ្ម ​ក្រោយ​ពី​ក្រុមហ៊ុន​នេះ ធ្លាប់​បាន​ធ្វើ​ការ​បំផ្ទុះ​​ខុស​លក្ខណៈ​បច្ចេក​ទេស​​ បណ្តាល​​​​ឱ្យ​​មាន​កម្មករ​ខ្មែរ​​-ចិន​មួយចំនួន​រងរបួស ។
គួររំលឹក​​ផង​ដែរថា ​​កាលពីព្រឹក​ថ្ងៃទី​២៦ ឧសភា ​កន្លងទៅ ​​មានបុរស​កម្មករ​ខ្មែរ​ចំនួន​២នាក់​​ និង​កម្មករ​​ចិន​ម្នាក់ បាន​រងរបួស​​ធ្ងន់​​នៅ​ក្នុង​ហេតុការណ៍​ប្រើ​ឧ​ប​ករណ៍​​ ដើម្បី​បំផ្ទុះ​យក​ថ្ម​ម៉ាប​​​ បណ្តាល​ឱ្យខុស​លក្ខណៈ​បច្ចេកទេស​​​​ធ្វើ​ឱ្យ​អំបែង​ថ្ម​​ខ្ទាត​ត្រូវ​​ក្រុម ​កម្មករ​ទាំង​នោះ ៕

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

​គ្រូ​បង្រៀន​រង​ការ​ចោទ​ប្រកាន់​​​ប្រទូស្ត​កេរិ៍្ត​​ត្រូវ​បាន​បញ្ឈរ​ជើង​ហើយ

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១៥:០០
សិស្ស និង​អាណា​ព្យាបាល​នាំ​គ្នា​ប្តឹង​គ្រូ​បង្រៀន​
កោះសន្តិភាព
សិស្ស និង​អាណា​ព្យាបាល​នាំ​គ្នា​ប្តឹង​គ្រូ​បង្រៀន​
ខេត្ត​កំពង់​ឆ្នាំង​ ៖ សំណុំ​​រឿង​គ្រូ​បង្រៀន​បឋម​សិក្សា​ម្នាក់​ដែល​ជាប់​ចោទ​​​ប្រទូស្ត​កេរិ៍្ត ​​សិស្ស​ស្រី​៤​នាក់​មក​ដល់​ពេល​នេះ​​នៅ​ពុំ​ទាន់​​មាន​ដំណោះ​ស្រាយ​នៅ​ឡើយ​ ទេ ប៉ុន្តែ​លោក​គ្រូ​បង្រៀន​ដែល​រង​ការ​ចោទ​ប្រកាន់​នោះ​ត្រូវ​ម​ន្ទីរ​​ឈប់​ ឱ្យ​បង្រៀន ដោយ​ដក​​មក​បញ្ឈរ​ជើងនៅ​ការិយា​ល័យ​​អប់រំ​ស្រុក​រលា​ប្អៀរ​ជា​បណ្តោះ​ អាសន្ន​ កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​៣ មិថុនា ២០១៣ ​​​ដើម្បី​​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ត​។
សូម​រំឮក​ថា កាល​ពី​ចុង​ខែ​ឧសភា​កន្លង​ទៅ​នេះ​ លោក​គ្រូ​បង្រៀន​​ម្នាក់​ឈ្មោះ​​កែម ចាន់​ឆេន បង្រៀន​នៅ​សាលា​បឋម​សិក្សា​ថ្ម​កែវ ស្ថិត​ក្នុង​ភូមិ​​ថ្ម​កែវ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលា​ប្អៀរ​ ត្រូវ​បាន​សិស្ស​ស្រី​រៀ​ន​ថ្នាក់​ទី​៦​(ក)ចំនួន​៤​នាក់​ រួម​ទាំង​អាណា​ព្យាបាល​ផង​បាន​មក​សុំ​ឱ្យ​មន្ត្រី​សិទ្ធិ​មនុស្ស​អាដ​ហុក​ ជួយ​ធ្វើ​ពាក្យ​ប្តឹង​ទៅ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​​ពី​បទ​ប្រទូស្ត​កេរ្តិ៍​ ។ លុះ​ក្រោយ​មក​ទៀត​សិស្ស​ថ្នាក់​ទី​៦​(ក) រួម​ទាំង​អាណា​ព្យាបាល​​ផង​បាន​មក​សុំ​អន្តរា​គមន៍​ពី​មន្ទីរ​អប់រំ​ខេត្ត​ ដើម្បី​សុំ​ប្តូរ​គ្រូ​បង្រៀន​ឈ្មោះ​កែម ចាន់​ឆេន នេះ​ចេញ ព្រោះ​ម្ខាង​ជា​ដើម​ចោទ​ ម្ខាង​ទៀត​ជាជន​ត្រូវ​​ចោទ​​មិន​អាច​ទុក​​បង្រៀន និង​រៀន​ជាមួយ​គ្នា​បាន​ទេ ​៕

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

បោះពួយ​រថយន្ដរេចង្កូត​ក្រឡាប់​ឆេះ​ស្លាប់​2នាក់​នៅ​ប្រទេស​ថ

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ ថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១៤:៤៤

​
គេហទំព័របរទេស
មនុស្ស​២​នាក់​បាន​ជួប​ឧបទ្ទហេតុ​ឆេះ​រថយន្ដ​ ដ៏​សន្ធោសន្ធៅ​នៅ​តំបន់​ប្រារ៉ាម​៩​ ក្រុង​បាងកក​ ប្រទេស​ថៃ​ កាល​ពី​យប់ថ្ងៃទី​៥​ មិថុនា​។​ កាសែត​ថៃ​បាន​ផ្សាយ​ថា​ កាល​ពី​វេលា​ម៉ោង​២​និង​៣០នាទី​ទៀប​ភ្លឺ​ថ្ងៃទី​៥​ មិថុនា​ ប៉ូលិស​នៅស្នង​ការ​ហួម៉ាក​ក្រុង​បាងកក​ ទទួល​បាន​របាយការណ៍​កើត​មាន​ថា​ មាន​ឧបទ្ទវហេតុ​ភ្លើង​ឆេះ​រថយន្ដ​​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​ និង​ខូច​ខាត​រថយន្ដ​នៅ​លើ​ដង​ផ្លូវ​ប្រារ៉ាម​៩​ ។​
សមត្ថ​កិច្ច​បាន​ទៅ​កន្លែង​កើត​ហេតុ​ ឃើញ​រថយន្ដ​ម៉ាក​ហុងដា​ ពណ៌ស​ ពាក់​ស្លាក​លេខ​ ៤៣០៧ ទៅ​បាង​កក​ មួយ​គ្រឿង​ត្រូវ​ភ្លើង​ឆេះ ខណៈ​ក្រឡាប់​ទៅខាង​ស្ដាំ​​ ក្នុង​ទិស​ដៅ​ឆ្ពោះ​ទៅ​ស្ពាន​ម៉ូទ័រវ៉េ​ ។​ រថយន្ដ​ត្រូវ​ឆាបឆេះ​ដ៏​សន្ធោសន្ធៅ​ បាន​ចំណាយ​ពេល​ពន្លត់​ដល់​ទៅ​១៥​នាទី​ ។​
តាម​ការពិនិត្យ​នៅ​ក្នុង​រថយន្ដ​មាន​អ្នក​ស្លាប់​២​ នាក់ កៀបជាប់​ក្នុង​នោះ​ ហើយ​ក្រុម​ជួយ​សង្គ្រោះ​បាន​ប្រើ​ឧបករណ៍​គាស់​យក​សាក​សព​ និង​បញ្ជូនទៅ​ធ្វើ​កោសល្យ​វិច្ច័យ​ នៅ​ឯ​មន្ទីរពេទ្យ​ឱ្យ​បាន​លម្អិត​ ។​ ប៉ូលិស​នៅ​ស្នង​ការ​ហួម៉ាក​ និយាយ​ថា​ ការ​ត្រួតពិនិត្យ​ជំហាន​ដំបូង​មិន​ទាន់​ដឹង​ថា​ ជន​រង​គ្រោះ​ដល់​ជីវិត​ជា​អ្នក​ស្រុក​ក្នុង​តំបន់​ណា​ទេ​ ។​ សមត្ថកិច្ច​កំពុង​រកក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​ ដើម្បី​ឱ្យ​ដឹង​ពីមូលហេតុ​នៃ​ឧបទ្ទហេតុ​នេះ​រន្ធត់​នេះ​ ៕​
 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

សេ​១២៥បុក​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​​​ដើរ​ឆ្លង​ផ្លូវ​​ របួស​ធ្ងន់​ស្រាល​៤នាក់​

ប៉ុន​ បាន ថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១២:១៤

ជន​រងគ្រោះបើកម៉ូតូ​C125
កោះសន្តិភាព
ជន​រងគ្រោះបើកម៉ូតូ​C125

រាជធានី​ភ្នំពេញ​៖​ ម៉ូតូ​សេ១២៥មួយ​គ្រឿង​ជិះ​គ្នា​៣នាក់​ បាន​បើក​បោះ​ពួ​យ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​​កង់​បី​ ដែល​កំពុងដើរ​​​ឆ្ល​ង​ផ្លូវ​បណ្ដាល​ឱ្យ​ដួល​​រង​របួស​ធ្ងន់​ និង​ស្រាល​​​ទាំង​អស់​គ្នា​ ហើយ​ត្រូវរថ​យន្ត​សង្រ្គោះ​របស់​អង្គ​ភាព ៧១១ មន្ទី​រពេទ្យ​កង​ពល​តូ​ច​លេខ​៧០ ដឹកយក​ទៅ​សង្រ្គោះ​នៅ​មន្ទី​រ​ពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​ភ្លាមៗ។
 ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះបាន​កើត​ឡើង​ កាលពី​វេលាម៉ោង​៧ និង​៥០នាទី​យប់ថ្ងៃទី​​ ៤ មិថុនា​ ២០១៣ នៅ​លើ​កំ​ណាត់​ផ្លូវ​ជាតិ​លេខ​៣ ស្ថិត​ក្នុង​ភូមិ​ក្រាំង​​ដូន​ទៃ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍សែន​​ជ័យ។
ប្រភពព័ត៌​មាន​ឱ្យដឹង​ថា​ ជន​រងគ្រោះ​ទាំង​៤នាក់​នោះ​ ១.ឈ្មោះ​ម៉េង​​ ឈាង ភេទស្រី​ អាយុ​៤៣ឆ្នាំ​ ២.ឈ្មោះ​កែវ​​ បញ្ញា​ ភេទ​ប្រុស​​ អាយុ​១៩ឆ្នាំ​ ជា​សិស្សសាលា និង​ជា​អ្នក​បើក​បរ​ម៉ូតូ​ ៣.​ឈ្មោះ​កែវ​ ស៊ី​ថា​ ភេទ​ស្រី​ អា​យុ​៩ ឆ្នាំ ជាសិស្ស ។ ​ឈ្មោះ​ម៉េង​​ ឈាង​ត្រូ​វ​ជាម្ដាយ​បង្កើត​របស់​បញ្ញា និង​ស៊ីថា​​ ដែល​ស្នាក់​នៅ​បុរី​សន្តិភាព​២ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍​សែន​ជ័យ ក្រោយ​រង​គ្រោះ​​ត្រូវរថ​យន្ត​សង្រ្គោះ​របស់​អង្គ​ភាព​ ៧១១ មន្ទី​រពេទ្យ​កង​ពល​តូ​ច​លេខ​៧០ ដឹកយក​ទៅ​សង្រ្គោះ​នៅ​មន្ទី​រ​ពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​​។ ដោយ​ឡែក​ជន​រងគ្រោះ​ម្នាក់​ទៀត​ដែល​ជាអ្នកបើក​រ៉ឺ​ម៉ក​ម៉ូតូ​កង់បី​ឈ្មោះ​ នី​ ភេទប្រុស​ អាយុ​៥០ ស្នាក់​នៅ​បុរីខាងលើ​ដែរ ត្រូវ​ក្រុម​គ្រួសារ​ដឹកយកទៅ​សង្គ្រោះ​ដោយ​ខ្លួន​ឯង​៕

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ស្គាល់​អត្តសញ្ញាណ​​សព​ស្រ្តី​​ច្រក​ការុង​ដឹក​តាម​រថ​យន្ត​ទៅ​ប្លុង​ចោល​ហើយ


​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ
ថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១០:០៨
ស្គាល់​អត្តសញ្ញាណ​​សព​ស្រ្តី​​ច្រក​ការុង​ដឹក​តាម​រថ​យន្ត​ទៅ​ប្លុង​ចោល​
កោះសន្តិភាព
ស្គាល់​អត្តសញ្ញាណ​​សព​ស្រ្តី​​ច្រក​ការុង​ដឹក​តាម​រថ​យន្ត​ទៅ​ប្លុង​ចោល​

រាជធានីភ្នំពេញ ៖ សព​ស្ត្រី​ដែល​​ច្រក​ការុង​​ដឹកតាម​រថយន្ត​​ទៅប្លុង​ចោលនោះ ត្រូវបាន​​​ស្គាល់​អត្តសញ្ញា​ណ​ហើយ ដោយ​ក្រុម​គ្រួសារ​​បាន​ទៅ​ពិនិត្យ​សព​ដែលគេ​យកទៅ​តម្កល់​នៅ​វត្ត​ស្ទឹង​ មានជ័យ ​ហើយអះ​អាងថា ពិត​ជា​កូន​របស់​គាត់​ កាលពី​វេលាម៉ោង​៩ និង​៥៥​នាទី​ព្រឹកថ្ងៃទី៥ មិថុនា ២០១៣ នេះ ។
បើ​តាម​ប្រភព​ពី​ក្រុមគ្រួសារ​បាន​ឱ្យ​ដឹងថា ​សព​នារី​រងគ្រោះឈ្មោះ​ម៉ៅ ណាផា អាយុ​ជាង​២០​ឆ្នាំ ជា​កម្មករ​រោង​ចក្រ​កាត់ដេរ រស់​នៅ​​ស្រុកត្រាំ​កក់ ​ខេត្ត​តាកែវ បាន​បាត់ពីផ្ទះ​​តាំងពី​ថ្ងៃចន្ទ ទី២ មិថុនា មកម្ល៉េះ ដោយ​ក្រុម​គ្រួសារ​បាន​តាមរក​រហូត​ ដល់ឃើញ​មាន​​ព័ត៌​មាន​ចុះ​តាមកាសែត​កោះសន្តិភាពថា មាន​សពស្ត្រី​ច្រកការ៉ុង​យកទៅ​ប្លុង​ចោល ក៏​នាំគ្នាមកមើល​ ហើយក៏ស្គាល់​ពិត​ជាកូន​របស់​គាត់​​មែន ។ សមត្ថកិច្ច​កំពុង​ធ្វើ​ការស្រាវ​រក​មុខ​សញ្ញា​បន្តទៀ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

កោះ​ចិន​ ភូមិ​ចម្លាក់​វប្បធម៌​ ក្លាយ​ជា​តំបន់​ទេសចរណ៍​បរទេស Trackback


ដោយ ​គ្រាន់​តែ​​ឆ្លង​ស្ពាន​ព្រែក​ក្ដាម​ទៅ​ត្រើយ​ខាង​កើត​ ដល់​មុខ​វត្ត​មុនីសាគរ​ គេ​នឹង​ឮ​សំឡេង​ដំ​ជា​ច្រើន​បណ្ដាក់​គ្នា​ឥត​ដាច់​ ចេញ​ពី​ក្នុង​ភូមិ​មួយ​នៅ​ទី​នោះ​ ដែល​មាន​ឈ្មោះ​ថា ​ភូមិ​កោះចិន។ កាល​ណា​គេ​ដើរ​តម្រង់​ទៅ​រក​សំឡេង​នោះ​  គេ​នឹង​ប្រទះ​ឃើញ​មនុស្ស​ម្នា​ មិន​ថា​មនុស្ស​ចាស់​ ឬ​យុវជន​ទេ​ ​អង្គុយ​ក្នុង​លំនៅស្ថាន​របស់​ខ្លួន​ ដោយ​ក្នុង​ដៃ​មាន​ញញួរ​ និង​ពន្លាក​ កំពុង​តែ​ផ្ចង់​ស្មារតី​ជាមួយ​នឹង​បន្ទះ​ស្ពាន់​ ឬ​ប្រាក់​នៅ​ពី​មុខ​គេ។

ពួក ​គេ​កំពុង​តែ​ឆ្លាក់​ស្ពាន់​ ឬ​ប្រាក់​ទាំង​នោះ​ឲ្យ​ទៅ​ជា​ផ្តិល​​​ ជា​ភាជន៍​ ឬ​ជា​របស់​របរ​ផ្សេង​ទៀត។ ប្រជាជន​ស្ទើរពេញ​មួយ​ភូមិ​កោះ​​ចិន​ ប្រកប​មុខ​របរ​ជាង​ទង​នេះ​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ ហើយ​បច្ចុប្បន្ននេះ​ ភូមិ​របស់​គេ​ហាក់​ក្លាយ​ជា​តំបន់​ទេសចរណ៍​មួយ​ទៅ​ហើយ សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស។
ស្ទើរ​មិន​លស់​ថ្ងៃ​ណា​ឡើយ​ ភ្ញៀវ​ទេសចរ​​ត្រូវ​បាន​ដឹក​ទាំង​កប៉ាល់​ៗ​មក​ទំលាក់​លើ​កោះ​នេះ​ ដើម្បី​ឲ្យ​ចូល​ទស្សនា​ការងារ​សិប្បកម្ម​របស់​ប្រជាជន​ក្នុង​ភូមិ​នេះ។ ថ្វី​ត្បិត​តែ​របស់​របរ​ទាំង​នេះ​ធ្វើ​ដោយ​ដៃ​ក្តី​ រូប​ផ្កា​ភ្ញី​ រូប​ប្រាសាទ​អង្គរ​វត្ត​ និង​រូប​ក្បាច់​ក្បូរ​ជា​ច្រើន​ទៀត​ត្រូវ​បាន​រំលេច​លើ​ថាស​ ភាជន៍​ ផ្ដិល​ ចាន ប្រកប​ដោយ​ទេព្យ​កោសល្យ​សិល្បៈ។
នៅ​ទី​នេះ​ ប្រជាជន​បាន​បង្រៀន​កូន​ចៅ​របស់​គេ​អំពី​ការ​ឆ្លាក់​ស្ពាន់​ ឬ​ប្រាក់​នេះ​តាំង​ពីនៅ​តូច​​តែ​ម្ដង។ ដូច្នេះ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ប្រជា​ជន​នៅ​ទី​នេះ​បាន​ផ្ទេរ​ស្នាដៃ​ឲ្យ​គ្នា​រហូត​ ធ្វើ​ឲ្យ​ភូមិ​នេះ​ក្លាយ​ជា​ជង្រុក​អភិរក្ស​វប្បធម៌​​ខ្មែរ​ ផ្នែក​ចម្លាក់​។
ដោយសារ​ភូមិ​នេះ​​បាន​​ក្លាយ​ជា​តំបន់​ទេសចរណ៍​ ព្រោះ​មាន​ភ្ញៀវ​បរទេស​ចុះ​ទាំង​កប៉ាល់​ៗ​មក​ស្ទើរ​រាល់​ថ្ងៃ​ ម្ល៉ោះ​ហើយ​ប្រជាជន​បាន​បើក​ទូលាយ​ដល់​ការ​ចូល​ទស្សនា​នូវ​ការ​ឆ្លាក់​របស់​ ពួក​គេ។ ដូច្នេះ​បើ​ប្រិយ​មិត្ត​ មិត្ត​យុវវ័យ​ទៅ​ដើរ​លេង​នៅ​ឧត្តុង ​និង​ចង់​ទស្សនា​សិប្បកម្ម​​ជាង​ទង​ អាច​ទៅ​មើល​បាន​នៅ​​ភូមិ​កោះ​ចិននេះ។
អត្ថបទ &​រូប​ថត៖ មាស រ័ត្ន

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ពេជ្រ​ធម្មជាតិ បង្អួត​រាង​ក្នុង​ដែន​ទីក្រុង​បុរាណ Trackback


និយាយ ​ដល់​ទីក្រុង​សម្បូរ​ប្រាសាទ​បុរាណ​មាន​ចម្លាក់​ក្បូរក្បាច់​រចនា​ល្អ​ ប្រណីតៗ​រាប់​ពាន់​ឆ្នាំ គេ​នឹក​ឃើញ​ភ្លាម​ដល់​ទីក្រុង​សៀមរាប ដែន​ពិដោរ​នៃ​ក្រវ៉ាន់-រំដួល​ក្រអូប​ដូច​ផ្កា​អប់​ក្លិន ឈួល​ពេញ​ឱរា។
សៀមរាប ជា​ដែន​ល្បីល្បាញ​ខាង​ទេសចរណ៍​វប្បធម៌ ព្រោះ​មាន​ប្រាសាទ​បុរាណ​ឆ្លាក់​ភ្ជាប់​ដោយ​ចម្លាក់​ប្រណីតៗជា​ច្រើន​ស្ទើរ​ តែ​រាប់​មិន​អស់​ ជា​ពិសេស​ប្រាសាទ​អង្គវត្ត​ដែល​ទាក់ទាញ​​ទេសចរ​​ជាតិ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​បន្ត​បន្ទាប់​គ្នា​មិន​ចេះ​អស់។ ព្រឹក​ព្រលឹម​នៅ​​ប្រាសាទ​អង្គរវត្ត ថ្ងៃ​នៅ​​បារាយណ៍​ទឹក​ថ្លា ឯ​ល្ងាច​ថ្ងៃ​លិច​ឯណេះ​វិញ នៅ​​ភ្នំ​បាក់ខែង។
តែ​យ៉ាង​ណា ក្រៅ​ពី​ទេសចរណ៍​វប្បធម៌​ទាំង​នេះ គេ​ក៏​មិន​ដែល​ភ្លេច​គ្រាប់​ពេជ្រ​ធម្មជាតិ​តែ​មួយ​គត់​គ្មាន​ពីរ​ក្នុង​ ទឹកដី​បវរ​នេះ​ឡើយ នោះ​គឺ​រមណីយដ្ឋាន​ឧទ្យានជាតិ​ភ្នំ​គូលែន​ដ៏​ស័ក្តិសិទ្ធិ។
ចម្ងាយ​ប្រមាណ​​ជាង ៦០ គីឡូម៉ែត្រ ភាគ​ឦសាន​នៃ​ទីរួម​ខេត្ត​សៀមរាប ភ្នំ​គូលែន ស្ថិត​ក្នុង​ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប។ ​ចំណាយ​ពេល​អស់​ជាង ៣ ម៉ោង អ្នក​អាច​ធ្វើ​ដំណើរ​ឡើង​ដល់​កំពូល​ភ្នំ​ដោយ​រថយន្ត​តែ​ម្ដង​ដែល​ព័ទ្ធ​ ជុំវិញ​ដោយ​ថ្ម​ភក់​ធំៗ និង​ព្រៃ​ព្រឹក្សា​ត្រជាក់​ស្រឹប​ហាក់​បង្កប់​អាថ៌កំបាំង​សន្ធឹកសន្ធាប់ ដោយ​ឆ្លង​កាត់​ប្រាសាទ​បន្ទាយស្រី ដ៏ ​​ល្បីល្បាញ​ចម្លាក់​ល្អ​ឯក​គ្មាន​ពីរ​ក្នុង​លោក និង​ភូមិ​ព្រះដាក់​ល្បីល្បាញ​ខាង​នំ​បញ្ចុក​ឆ្ងាញ់​ជា​មួយ​នឹង​អន្លក់​ ស្រស់ៗ និង​ស្ករ​ផែន​ត្នោត​គ្មាន​ជាតិ​គីមី​ខ្ចប់​ស្លឹក​ត្នោត​ក្រអូប​ឈ្ងុយឈ្ងប់​ តាម​ដង​ផ្លូវ​ទៅ​កាន់​គិរី​ដ៏​ពិសិដ្ឋ។
គ្រាន់ ​តែ​ឡើង​ជិត​ដល់​កំពូល​ភ្នំ​ភ្លាម សំឡេង​ឈូ​ឆរ​កង​រំពង​ពេញ​ព្រៃព្រឹក្សា​ចេញ​ពី​កំពូល​គិរី​បព្វតា​ចាំ​ទទួល​ ស្វាមន៍ នោះ​ហើយ​ជា “តំបន់​ទឹក​ធ្លាក់” ​នៃ​ភ្នំ​គូលែន។ ទី​នេះ ល្បីល្បាញ ដោយ​សារ​តែ​ទឹក​ត្រជាក់​ថ្លា​ឈ្វេង​ហូរ​ចេញ​ពី​ថ្ម​លើ​កំពូល​ភ្នំ។
ទឹក ​ជ្រោះ​នេះ មាន​ពីរ​ដំណាក់ ដែល​ដំណាក់​ទី១ មាន​កម្ពស់​ពី ៤ ទៅ ៥ ម៉ែត្រ ខណៈ​ដែល​ដំណាក់​ទី២ មាន​កម្ពស់​ពី ១៥ ទៅ ២០ ម៉ែត្រ ដែល​មាន​ទឹក​ហូរ​ធ្លាក់​ជា​ប្រចាំ​មិន​ថា​ខែ​វស្សា ឬ​ប្រាំង​ឡើយ។ ទឹក​ជ្រោះ​នេះ ក៏​ជា​ប្រភព​ទឹក​ដែល​ហូរ​ចូល​ស្ទឹង​សៀមរាប និង​ចុងក្រោយ​ចាក់​ចូល​ក្នុង​បឹង​ទន្លេ​សាប​ដ៏​ល្វឹង​ល្វើយ។
យោង ​តាម​ប្រសាសន៍​របស់​លោក​អ៊ំ សាវន អាជីវករ​លក់ដូរ​នៅ​ផ្សារ​លើ​ធំ​ថ្មី ខេត្ត​សៀមរាប បាន​ប្រាប់​ឲ្យ​ដឹង ជាទូទៅ មនុស្ស​មិន​សូវ​ទៅ​លេង​ភ្នំ​គូលែន​នៅ​ខែ​វស្សា​ទេ ជាពិសេស​ខែ​កក្កដា សីហា និង​កញ្ញា ដោយ​សារ​តែ​ទឹក​ធំ (ទឹក​ជ្រោះ​ហូរ​ខ្លាំង)។ គេ​ច្រើន​តែ​ទៅ​លេង នៅ​ខែ​ប្រាំង គឺ​បុណ្យ​ចូល​ឆ្នាំ​តែ​ម្ដង។ ទោះ​ជា​ខែ​ប្រាំង​ក៏​ដោយ ក៏​​​មាន​ទឹក​ធ្លាក់​ជា​ប្រចាំ គ្រប់គ្រាន់​អាច​ឲ្យ​មនុស្ស​ងូត​លេង​បាន​តាម​ចិត្ត​ចង់។
ក្រៅ​ពី ទឹក​ជ្រោះ​ធម្មជាតិ​នេះ ភ្នំ​គូលែន​នៅ​មាន​កន្លែង​ល្បី​ស័ក្ដិសិទ្ធិ​មួយ​ទៀត គឺ​ព្រះអង្គ​ធំ ដែល​ស្ថិត​លើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ (រយៈ​កម្ពស់ ៤៨៧ ម៉ែត្រ)។ ទីនោះ ជា​ទីសក្ការៈ​បូជា ដែល​មនុស្ស​ភាគ​ច្រើន​ជឿ​ថា ស័ក្ដិសិទ្ធិ​មែន រាល់​ការ​បួងសួង​បន់​ស្រន់​របស់​ពួកគេ រហូត​ដល់​អ្នក​ខ្លះ​បាន​កោរ​សក់​លា​បំនន់​ទៀត​ផង។
មនុស្ស ​ភាគ​ច្រើន​ស្ទើរ​មិន​ភ្លេច និង​ខ្លះ​មិន​ស្គាល់​ផង​ពី​កន្លែង​ពិសិដ្ឋ​មួយ​ទៀត នោះ​គឺ​ព្រះ​អង្គ​ជប់ ដែល​ស្ថិត​នៅ​ជើង​ម្ខាង​ទៀត ដោយ​សារ​តែ​ទី​នោះ​នៅ​ឆ្ងាយ​ពេក និង​ពិបាក​ធ្វើ​ដំណើរ។ នៅ​ទីសក្ការៈ​ព្រះអង្គ​ជប់ មាន​ដើម​ផ្កា​ចំប៉ា​ឱប​មិន​ជុំ​អាយុ​រាប់​ពាន់​ឆ្នាំ​ក្លិន​ក្រអូប​ឈ្ងុយ​ ពេញ​ព្រៃ ស្រប​ដែល​មាន​ទឹក​ហូរ​ចេញ​ពី​ព្រះ​បាត​ព្រះ​អង្គ​ជប់​ដ៏​ត្រជាក់។ នៅ​ទី​នេះ​ ខ្លះ​ត្រង់​ទឹក​យក​ទៅ​ទទួល​ទាន ខ្លះ​ទៀត ងូត​ទឹក​នោះ ដោយ​ជឿ​ថា អាច​លាង​ជម្រះ​បាបកម្ម​ផ្សេងៗ​បាន។
ភ្នំ ​គូលែន គឺជា​អតីត​រាជធានី​ខ្មែរ​នៅ​ក្នុង​សតវត្សរ៍ទី​ ៩​ មាន​ឈ្មោះ​ថា “មហេន្ទ្របុរៈ” ដែល​កសាង​ឡើង​នៅ​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័នទី២។ ព្រះអង្គ​​យាង​ទៅ​កាន់​ទីកន្លែង​ដ៏ពិសិដ្ឋ​នេះ ប្រហែល​នៅ​ចុង​សតវត្សរ៍ទី ៨ ដើម្បី​ប្រារព្ធ​ពិធី​ទេវរាជ ដើម្បី​ឲ្យ​កម្ពុជា​រួច​ចាក​ផុត​ពី​ការ​ត្រួតត្រា​របស់​ជ្វា​នៅ​ក្នុង​ឆ្នាំ ៨០២ គ.ស (ដើមស.វទី ៩) និង​ដើម្បី​ឲ្យ​ព្រះអង្គ​អាច​ក្លាយ​ជា​ស្តេច​ចក្រវាល។
អស់ ​រយៈកាល​ជាង​មួយ​ពាន់​ឆ្នាំ​ហើយ​ដែល​ជំនឿ ទំនៀមទម្លាប់ និង​ភាព​ស័ក្តិសិទ្ធិ​នៃ​ទី​កន្លែង​មួយ​នេះ នៅ​តែ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​នៃ​ជំនឿ​របស់​ប្រជាជន​ខ្មែរ​គ្រប់​រូប៕
អត្ថបទ៖ សុផាត
រួបថត៖ កឹម សុវណ្ណា

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS